33rd Annual Gala

October 4, 2017 No Comments by Sovanna Pouv
When:
November 4, 2017 @ 6:00 pm – 11:00 pm
2017-11-04T18:00:00-04:00
2017-11-04T23:00:00-04:00
Where:
Sompao Meas Hall
450 Chelmsford St
Lowell, MA 01851
USA
Cost:
$70
Contact:
Vichtcha Kong
(978) 996-2479

Please join us for our 33rd Annual Gala that will be taking place Saturday, November 4 at Sompao Meas Hall.

Over the past year, CMAA has been moving forward with several new initiatives while continuing to provide a vast array of services such as citizenship assistance, onsite translation services, and financial and educational workshops.

We had over 3,000 walk-in visits by over 1,000 distinct individuals. The services vary greatly but are all provided free of charge to the populations that we serve.

CMAA has a lot to celebrate this year and we would be very grateful for your generous support in making this event a success.

Admission:
General – $70
Seniors & Students – $35

Buy Tickets Online Nowbit.ly/cmaa33gala

Sponsorship Opportunities are available. Click to download form.
Want to place an ad in our program book instead? Click to download form.
You can also offer a raffle item. Click to download form.

Do you have someone you would like to nominate for business/nonprofit partner, entrepreneur, and/or community hero award? Please click for nomination form.

For more information, please contact our Fundraising Chair – Vichtcha Kong – vkong@washingtonsavings.com or our Executive Director – Sovanna Pouv – spouv@cmaalowell.org.

សូមអញ្ជើញចូលរួមអបអរសាទរពីធីរំលឹកខួបទី ៣៣ នៃការបង្កើតសមាគមខ្មែរ ដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅភោជនីយដ្ឋាន សំពៅមាស ក្នុងក្រុងឡូវ៉ែល នៃរដ្ឋម៉ាស្សាឈូសិត ។ នៅ ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ សមាគមខ្មែរបានសម្រេចការងារថ្មីៗច្រើនគួរឲ្យកត់សម្គាល់ ហើយយើងក៏កំពុងបន្តបោះជំហាននៅលើមាគ៌ាដ៏ត្រឹមត្រូវនេះ ដើម្បីផ្តល់សេវាច្រើនប្រភេទដល់ប្រជាជននៅក្នុងសហគមន៍ ។ សេវាដែលសមាគមខ្មែរកំពុងផ្តល់មានដូចជា ជំនួយផ្នែកដាក់ពាក្យចូលសញ្ជាតិអាមេរិក, សេវាបកប្រែភាសានៅនឹងកន្លែង និង សិក្ខាសាលាច្រើនវគ្គទៀតពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុ និង ការអប់រំ ។

ក្នុងអំឡុងពេលមួយឆ្នាំកន្លងទៅ សមាគមខ្មែរបានផ្តល់សេវាជូនដល់ប្រជាជន ដែលបានមកទទួលសេវាដោយមិនមានការណាត់ជួបជាមុនចំនួន ៣០០០ នាក់ ដែលក្នុងនោះយើងបានផ្តល់សេវាជូនអតិថិជនថ្មីចំនួន ១០០០ នាក់ផងដែរ ។ សមាគមខ្មែរមានសេវាចម្រុះដ៏សម្បូរបែប ដែលផ្តល់ជូនប្រជាជននៅក្នុងតំបន់នេះដោយមិនយកកម្រៃ ។

សមាគមខ្មែរបានសម្រេចសមិទ្ធិផលដ៏ច្រើនសន្ធឹកសន្ធាប់ ដែលយើងទាំងអស់គ្នាមានអំណរចូលរួមអបអរសាទរជាមួយគ្នានៅក្នុងឆ្នាំនេះ ។ យើងខ្ញុំក៏មានក្តីសោមនស្ស និងសូមថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលបន្តការឧបត្ថម្ភគាំទ្រជានិច្ចដល់សមាគមខ្មែរ ដើម្បីធ្វើឲ្យពិធីខួបរំលឹកនេះប្រព្រឹត្តទៅដោយជោគជ័យ ។

តម្លៃសំបុត្រចូលរួម
 ៧០ ដុល្លា សម្រាប់មហាជនទូទៅ
 ៣៥ ដុល្លា សម្រាប់មនុស្សចាស់ និង សិស្សនិស្សិត
ដើម្បីទិញសំបុត្រ និងផ្តល់ថវិកាឧបត្ថម្ភពិធីនេះ
 សូមចូលទៅគេហទំព័រ៖ http://bit.ly/cmaa33gala
ដើម្បីទទួលបានព័ត៌មានបន្ថែម
 សូមទាក់ទងទៅប្រធានគណៈកម្មការរៃអង្គាសជំនួយសប្បុរសធម៌ គឺអ្នកស្រី Vichtcha Kong តាមអ៊ីម៉េល vkong@washingtonsavings.com
 ឬទាក់ទងនាយកប្រតិបត្តិរបស់សមាគមខ្មែរគឺលោក Sovanna Pouv តាមអ៊ីម៉េល spouv@cmaalowell.org

No comments

Leave a Reply

Your email address will not be published. Required fields are marked *